283 វឌ្ឍកីសូករជាតក





52 Views
Published
វឌ្ឍកីសូករជាតក:
(ជដិលមានចិត្តកោង ពោលថា) ការពីដើម អ្នករឹបជាន់នូវជ្រូកទាំងឡាយ ក្នុងប្រទេសនេះ តែងសំឡាប់ជ្រូកដ៏ប្រសើរ ៗ បាន ម្នាលខ្លា ឥឡូវនេះ អ្នកនោះត្រឡប់មកម្នាក់ឯង សញ្ជប់សញ្ជឹង ម្នាលខ្លា ថ្ងៃនេះ​កម្លាំង​កាយរបស់អ្នកគ្មានទេឬ ។

(ខ្លា ពោលថា) កាលពីដើម ជ្រូកទាំងនេះជាច្រើន ត្រូវភ័យបៀតបៀនហើយ ក៏ស្វែងរកទីជ្រកកោន ហើយក៏បោលទៅកាន់ទិសតូចទិសធំ ឥឡូវនេះ ជ្រូកទាំងនេះ ឋិតនៅក្នុងទីណា ដែលខ្ញុំបៀតបៀនមិនបាន ជ្រូកទាំងនោះ ក៏មកជួបជុំគ្នា នៅក្នុងទីនោះជាមួយគ្នា ។

(រុក្ខទេវតា ពោលថា) យើងសូមថ្វាយបង្គំពួកជ្រូក ដែលមកជួបជុំគ្នា (ក្នុងទីនេះ) យើងបានឃើញនូវមិត្តភាព (របស់អ្នកទាំងឡាយ) ដ៏អស្ចារ្យដោយខ្លួនឯងទើបពោល ព្រោះថា ពួកម្រឹគមានខ្នាយ បានឈ្នះនូវខ្លា រួចចាក (មរណភ័យ) ដោយសេចក្ដីព្រមព្រៀងក្នុងពួកជ្រូកមានខ្នាយជា​កម្លាំង​ ។
Category
Phim Nhật - Phim Thái