SparkHour | «យុទ្ធសាស្រ្តទីផ្សារឌីជីថលអាចជួយបង្កើនល្បឿនលូតលាស់ និងនិន្នាការអាជីវកម្ម»





15 Views
Published
[English Below]
???? អាជីវកម្មជាច្រើនបានដឹងហើយថាប្រព័ន្ធឌីជីថល និងឆានែលទូរស័ព្ទមានសារៈសំខាន់យ៉ាងណាដើម្បីទាក់ទាញទស្សនិកជន និងជំរុញកំណើនលូតលាស់។ យ៉ាងណាមិញ, វានៅតែជាបញ្ហាប្រឈមទូទៅសម្រាប់អាជីវកម្មក្នុងការរៀបចំផែនការត្រឹមត្រូវដើម្បីគាំទ្រការផ្លាស់ប្តូរឌីជីថល និងនាំឱមានការចូលរួមពីទស្សនិកជនរបស់ពួកគេប្រកបដោយប្រសិទ្ធភាពលើអ៊ីនធឺណិត។ ដូច្នេះ, តើអ្នកគួរចាប់ផ្តើមពីណាប្រសិនបើអ្នកចង់បង្កើតយុទ្ធសាស្ត្រទីផ្សារឌីជីថល? ជួបជាមួយវាគ្មិនរបស់យើងគឺ លោក គាំ ពិសាល នៅសប្តាហ៍នេះក្នុងកម្មវិធី SparkHour រដូវកាលទី ២ វគ្គទី ៤ ក្រោមប្រធានបទ "យុទ្ធសាស្រ្តទីផ្សារឌីជីថលអាចជួយបង្កើនល្បឿនលូតលាស់ និងនិន្នាការអាជីវកម្ម"។
???? លោក ពិសាល មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងអាជីវកម្ម និងមុខតំណែងដែលផ្តល់ដំណោះស្រាយទីផ្សារឌីជីថល, ដោយបំប្លែងវិធីសាស្រ្ត ឬប្រព័ន្ធទៅជាឌីជីថល ដើម្បីកាត់បន្ថយការចំណាយ, ធនធាន, និងពេលវេលាសម្រាប់ពន្លឿនផលិតភាពអាជីវកម្ម ជាមួយនឹងបទពិសោធន៍ជិត ១០ ឆ្នាំក្នុងវិស័យព័ត៌មានវិទ្យា។ គាត់គឺជាអ្នកជំនាញក្នុងការគ្រប់គ្រងគម្រោង, ការវិភាគប្រព័ន្ធ និងដំណោះស្រាយការរចនា, ការធ្វើផែនការយុទ្ធសាស្រ្ត, ទីផ្សារយុទ្ធសាស្រ្ត, ការអភិវឌ្ឍន៍កម្មវិធី, ស្ថាបត្យកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញកុំព្យូទ័រ, និងសន្តិសុខតាមអ៊ីនធឺណិត។
???? SparkHour រដូវកាលទី ២ វគ្គទី ៤ នឹងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក, ឆានែលតេឡេក្រាម, និងយូធូបផ្លូវការរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ ចាប់ពីម៉ោង ១៥:៣0 ដល់ម៉ោង ១៦:៣០ រសៀល។ ចូលរួមជាមួយពួកយើង ដើម្បីពង្រីកចំណេះដឹង និងជំនាញរបស់អ្នកទាក់ទងនឹងប្រធានបទក្នុងសប្តាហ៍នេះ។

???? Many businesses know how important digital and mobile channels are to attract audiences and drive growth. Yet, it is still a common challenge for businesses to have a proper plan to support digital transformation, and engage their audiences effectively online. So, where do you start if you want to develop a digital marketing strategy? Meet our speaker, Mr. Kam Pisal, this week in SparkHour Season 2, Episode 4, under the topic "Strategic Digital Marketing can accelerate growth and its trend".
???? Mr. Pisal has years of experience in business and positions providing digitization marketing solutions, by transforming legacy methods or systems to digital to reduce costs, resources, and times for accelerating business productivity with nearly 10 years of experience in Information technology. He is an expert in project management, system analysis and solution design, strategic planning, strategic marketing, software development, computer network infrastructure architecture, and cybersecurity.
???? SparkHour Season 2 Episode 4 will be broadcasted live on the Facebook Page, Telegram, and YouTube official channel of Techo Startup Center on February 28th, 2023, from 3:30 pm to 4:30 pm. Join us to broaden your knowledge and expertise with the topic this week.
Category
Phim Trung Quốc